top of page

ហេតុអ្វីបានជាលោកស្រី ប៊ុន ចាន់និមល បង្កើត សាស្ត្រាហ្វៀម អេប (Sastra Film App)?

Writer's picture: Pech VisothPech Visoth

ហេតុអ្វីបានជាលោកស្រី ប៊ុន ចាន់និមល បង្កើត សាស្ត្រាហ្វៀម អេប (Sastra Film App)?​

ខ្ញុំធ្លាប់គិតថាកាលដែលយើងធ្វើរឿងហើយលក់ចេញទៅក្រៅប្រទេស ឬលក់ទៅឱ្យ App របស់បរទេស វាជាមធ្យោបាយដែលជួយផ្សព្វផ្សាយកេរ្ដិ៍ឈ្មោះ ក៏ដូចជាពង្រីកទីផ្សារឱ្យធំ តែក្រោយពេលអង្គុយគិតឡើងវិញ ខ្ញុំក៏បានរកឃើញថាការលក់ចេញវាជារឿងម្យ៉ាង ប៉ុន្ដែនៅពេលលក់នៅលើទីផ្សារដ៏ធំយ៉ាងម៉េចបានបើរឿងយើងមានតែបរិមាណតិចតួច គេអាចមើលរឿងយើងមែនតែគេមិនអាចដឹងថារឿងនោះជារបស់ប្រទេសណាមួយឡើយ។



Bun Chanimol with Sastra Film App
Bun Chanimol with Sastra Film App


នៅតាមបណ្ដាប្រទេសរីកចម្រើនឈានមុខគេមាន App ផ្សព្វផ្សាយភាពយន្ដរបស់គេ។ ប្រសិនបើយើងរវល់តែផ្ដោតធ្វើរឿងលក់ទៅឱ្យគេ តើពេលណាយើងមានអ្វីដែលជារបស់ខ្លួនឯង? បើជ្រុលធ្វើលក់ឱ្យគេចុះហេតុអ្វីមិនធ្វើលក់ដោយខ្លួនឯង? បែបនេះហើយទើបខ្ញុំគិតថា ខ្ញុំត្រូវបង្កើតឱ្យមាន App មួយជារបស់ខ្មែរផលិតដោយកូនខ្មែរ ខ្ញុំដឹងថាក្នុងពេលចាប់ផ្ដើមដំបូងអាចនឹងពិបាកស្វែងរកអ្នកគាំទ្រឬពិបាកក្នុងការរកប្រាក់ចំណេញ ប៉ុន្ដែបើយើងមិនចាប់ផ្ដើម យើងរវល់តែប្រើរបស់គេ ទីបំផុតយើងនឹងគ្មានអ្នកចាប់ផ្ដើម ទើបខ្ញុំសម្រេចចិត្តបង្កើតAppសាស្ដ្រាហ្វៀមនេះ។


ខ្ញុំជឿជាក់ថាបន្ដិចម្ដងៗនៅពេលដែលខ្ញុំរៀនសូត្រពីកំហុស បទពិសោធន៍នៃការផលិតភាពយន្ដរាប់រយរឿងមិនយូរទេយើងនឹងផលិតភាពយន្ដមួយដែលល្អប្រកបដោយគុណភាព ពេលនោះយើងនឹងទាញចំណាប់អារម្មណ៍ប្រជាជនទាំងក្នុងនិងក្រៅប្រទេសឱ្យមកទស្សនាភាពយន្ដនៅក្នុងAppរបស់ខ្មែរដែលតំណាងឱ្យភាពយន្ដនៅក្នុងប្រទេសកម្ពុជា។ មួយវិញទៀត មូលហេតុដែលយើងមិនយកភាពយន្ដបរទេសមកចាក់នៅក្នុងSastra Film Appព្រោះទីផ្សារភាពយន្ដទាំងនោះគេអាចលក់ទៅកាន់ពិភពលោកស្រាប់មកហើយ ដូចនេះមានតែភាពយន្ដយើងទេដែលពិបាកធ្វើចរាចរនិងឱ្យគេស្គាល់នៅលើទីផ្សារជុំវិញពិភពលោក។



Bun Chanimol at USA (Warner Bros Studio)
Bun Chanimol at USA (Warner Bros Studio)


ដូច្នេះយើងព្យាយាមរក្សាអត្តសញ្ញាណផ្ទាល់ខ្លួនមួយជារឿងរបស់យើង បើយើងដាក់ភាពយន្ដបរទេសចូលទៅក្នុងនោះដែរប្រៀបដូចគេមកមើលAppយើងដោយភាពយន្ដបរទេស តែបើយើងយកតែរឿងខ្មែរសុទ្ធមកបង្ហាញ​នោះស្មើនឹងយើងប្រកាសថា គេដោនឡូតAppសាស្ដ្រាហ្វៀមគេសម្រេចចិត្តមើលភាពយន្ដខ្មែរមិនមែនដោយសារចង់មើលរឿងបរទេសនោះឡើយ។


រហូតមកដល់ពេលនេះ App សាស្ដ្រាហ្វៀម បានផលិតភាពយន្ដជាង៤០០ចំណងជើង នៅក្នុង App យើងបន្ដចេញផ្សាយនិងអនុវត្តខ្លួនជាប្រចាំ។ យើងទទួលបានការដោនឡូតAppក្នុងតួលេខមួយខ្ពស់ ក្លាយជាTop1នៅក្នុងប្រទេសកាលពីចុងឆ្នាំ២០២២ ហើយក្នុងអំឡុងពេលចេញផ្សាយដំបូង App របស់យើងតែងតែជាប់នៅក្នុង Top 2 រយៈពេលកន្លះឆ្នាំនៃការដោនឡូត។



Bun Chanimol with Sastra Film App
Bun Chanimol with Sastra Film App


ដូចនេះយើងជឿថា យើងនឹងទទួលបានការគាំទ្រពីប្រជាជនក្នុងស្រុក ហើយបន្ដិចម្ដងៗនៃការគាំទ្រជាកម្លាំងមួយនៃការធ្វើឱ្យAppរបស់យើងមានភាពទូលំទូលាយ។ បច្ចុប្បន្ន Sastra Film App បានដាក់ដំណើរការប្រមាណជា១៦០ប្រទេស។ សម្រាប់សេវាបង់ប្រាក់វិញស្ថិតក្នុងបរិមាណសមរម្យបំផុត គឺត្រឹមតែ៥ដុល្លាក្នុងរយៈពេល១ខែ ហើយមធ្យោបាយបង់ប្រាក់បានពីគ្រប់ទិសទីមានច្រើនជម្រើសដូចជា តាមបណ្ដាញធនាគារផ្សេងៗ ដែលមានដូចជា ABA, Wing, True Money និង ក្រេឌីតកាត (Credit Card) Visa, Master Card ក៏ដូចជា Apple Pay, Google Pay, ។


ទាញយកកម្មវិធី Sastra Film App តាមរយៈតំណនេះ https://sastrafilmapp.page.link/watch-now ដើម្បីទស្សនាភាពយន្តខ្មែរជាច្រើន។ ចូលក្នុង Telegram Channel របស់ Sastra Film App ដើម្បីទទួលបានដំណឹងថ្មីៗមុនគេ https://t.me/sastrafilmapp



Sastra Film App Banner
Sastra Film App Banner



Bun Chanimol with Sastra Film App at Republic of Korea
Bun Chanimol with Sastra Film App at Republic of Korea

Recent Posts

See All

Comments


CEO and Founder of SASTRA FILM.

  • Facebook
  • Twitter
  • LinkedIn
  • Instagram
I Sometimes Send Newsletters

Thanks for submitting!

Ⓒ 2023-2024 by Sastra Film. All rights reserved.

 

Powered and secured by SASTRAPLUS

bottom of page