top of page

ក្តីស្រលាញ់ចំពោះកុមារនៅអង្គការផ្កាយសមុទ្រកម្ពុជា (ISF)


សកម្មភាពលោកស្រី ប៊ុន ចាន់និមល និងកុមារអង្គរផ្កាយសមុទ្រ
សកម្មភាពលោកស្រី ប៊ុន ចាន់និមល និងកុមារអង្គរផ្កាយសមុទ្រ


ក្តីស្រលាញ់ចំពោះកុមារនៅអង្គការផ្កាយសមុទ្រកម្ពុជា (ISF)


កាលពីខែមុន លោកស្រីប៊ុន ចាន់និមល និងគ្រួសារបាននាំកូនៗទៅចូលរួមកម្មវិធីប្រកួតបាល់ទាត់ ដែលរៀបចំដោយអង្គការផ្កាយសមុទ្រកម្ពុជា(ISF) ក្នុងគោលបំណងឲ្យកូនៗបានរៀនសូត្រពីការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួនក្នុងសហគមន៍។



សកម្មភាពលោកស្រី ប៊ុន ចាន់និមល និងកុមារអង្គរផ្កាយសមុទ្រ
សកម្មភាពលោកស្រី ប៊ុន ចាន់និមល និងកុមារអង្គរផ្កាយសមុទ្រ


ទៅដល់ទីនោះ លោកបានជួបនឹងថ្នាក់ដឹកនាំរបស់អង្គការផ្កាយសមុទ្រ ហើយបានសង្កេតឃើញថា ពួកគាត់ពិតជាមានទឹកចិត្តស្រលាញ់ក្មេងៗ និងចង់ឲ្យពួកគេមានអនាគតល្អណាស់។ ពួកគាត់បានជួយជ្រោមជ្រែង និងផ្គត់ផ្គង់កុមារជាច្រើននាក់ ដែលរស់នៅក្នុងជីវភាពក្រលំបាកឲ្យពួកគេមានឱកាសសិក្សារៀនសូត្រ និងទទួលការអប់រំប្រកបដោយគុណភាព។ ជាពិសេស កីឡាគឺជាវិស័យអទិភាពមួយ ដែលអង្គការបានជំរុញ និងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបណ្ដុះបណ្ដាលកុមារ។ លោកស្រីជឿថាអនាគតកីឡាករជម្រើសជាតិកម្ពុជា ប្រាកដជាមានប្អូនៗកុមារ ដែលរៀនសូត្រ និងវឹកហាត់ចេញពីទីនេះមិនខាន។


ក្តីស្រលាញ់ និងការពេញចិត្តនឹងសកម្មភាពរបស់អង្គការមួយនេះ សង្ឃឹមថាអង្គការនឹងបន្តទទួលបានជំនួយគ្រប់គ្រាន់ ដើម្បីឈរជើងបានយូរអង្វែងក្នុងការជួយជ្រោមជ្រែង និងផ្ដល់ការអប់រំដល់កុមារ។ ក្រុមហ៊ុន Sastra Co., Ltd សង្ឃឹមថា បងប្អូន ដែលមានចិត្តសប្បុរសអាចរួមចំណែកបរិច្ចាគថវិកាផ្ទាល់ខ្លួនតិច ឬច្រើនទៅតាមលទ្ធភាព ដើម្បីជួយដល់អង្គការមួយនេះ។ ខាងក្រោមនេះជាតំណភ្ជាប់ ដែលអ្នកអាចបរិច្ចាគដល់អង្គការផ្កាយសមុទ្រ៖ https://bit.ly/3LbQIPi ឬតាមរយៈធនាគារ ABA: 002345589 (Indochina Starfish Foundation)



សកម្មភាពលោកស្រី ប៊ុន ចាន់និមល និងកុមារអង្គរផ្កាយសមុទ្រ
សកម្មភាពលោកស្រី ប៊ុន ចាន់និមល និងកុមារអង្គរផ្កាយសមុទ្រ



23 views0 comments

Comments


CEO and Founder of SASTRA FILM.

  • Facebook
  • Twitter
  • LinkedIn
  • Instagram
bottom of page